3 years ago


ប្រណិតភាពនៃនាឡិកាដៃត្រលប់មកជាថ្មីម្ដងទៀតក្នុងរដូវក្ដៅនេះ!

យើងមិនចាំបាច់និយាយច្រើនពេកនោះទេអំពីម៉ាកផលិតផលហ្វេសសិនលំដាប់ខ្ពស់ VERSACE ពីព្រោះទូទាំងពិភពលោកស្ទើរតែគ្មាននណាម្នាក់មិនស្គាល់ពីវាឡើយ ។ 
ក្នុងឆ្នាំ2020 website the luxury marker  និង ceoworld.biz បានជ្រើសរើសម៉ាកសញ្ញានេះ ជាម៉ាកប្រណិតខ្ពស់ផ្នែកហ្វេសសិនទាំងដប់ដែលទទួលការគាំទ្រខ្លាំងជាងគេលើពិភពលោក ។ 
វាជាមោទនះភាពរបស់ប្រទេសកម្ពុជា ដែលផ្នែកមួយនៃផលិតផលលំដាប់ខ្ពស់នេះ គឺនាឡិកាដៃVERSACE បានផ្ដល់សិទ្ធចែកចាយផ្ដាច់មុខនិងស្របច្បាប់សម្រាប់ការធ្វើអាជីវកម្ម ។ 
ត្រលប់មកSpring Summer 2021 នេះវិញ VERSACE បានចាប់ផ្ដើមបញ្ចេញផលិតផលថ្មីរបស់ខ្លួនជាហូរហែ មានដូចជា កាបូប វ៉ែនតា សម្លៀកបំពាក់ ជាពិសេសនោះគឺនាឡិកាដៃ ។ 
តាមការជូនដំណឹងមកពីក្រុមការងារនាឡិកាដៃVERSACE ប្រចាំកម្ពុជាបានអោយដឹងថា ម៉ូដែលថ្មីដែលនឹងដាក់លក់ឆាប់ៗ
នេះមានឈ្មោះថា V-ESSENTIAL ដែលម៉ូដនេះជ្រើសការឌីហ្សាញបែបរាង្គស្ដើង រំលេចដោយមុខពណ៍ខ្មៅ និង និមិត្តសញ្ញា MEDUSA ពណ៍មាស ។ ខ្សែរនាឡិកាដៃ រចនាចេញមកពី stainless steel និងមានរាង្គក្រឡាដូចស្បែកពស់ ការឌីហ្សាញប្រភេទនេះផ្ដល់អារម្មណ៍ដល់អ្នកប្រើប្រាស់ ហាក់ដូចជាគាត់កំពុងប្រើនាឡិកាខ្សែដែកនិងស្បែកក្នុងពេលតែមួយអញ្ចឹង ។ 

V-ESSENTIAL ប្រើប្រាស់កញ្ចក់Sapphire ដែលធន់នឹងការឆ្កូតបានខ្ពស់ រួមជាមួយប្រពន្ធ័ការពារជម្រាបទឹក 3ATM ។ 
ចំណុចពិសេសមួយទៀតចំពោះម៉ូដែលនេះ គឺក្បាលរុយនាឡិកាដៃប្រើប្រាស់ត្បូងជំនួសដោយ stainless steel ដែល
ធ្វើអោយតួនាឡិកាដៃទាំងមូលកាន់តែមានតម្លៃ ។
V-ESSENTIAL ចេញមកលើកនេះ គឺសាកសមសម្រាប់អ្នកកំពុងស្វែងរកនាឡិកាដៃគូរស្នេហ៍តែម្ដង ពីព្រោះវាបានឌីហ្សាញនៅក្នុងទំហំ 40mm ជាមួយតួរស្ដើង ដែលវាស្ថិតនៅក្នុង size unisex អាចប្រើប្រាស់បានទាំងបុរសនិងនារី ។

ខាងក្រុមហ៊ុនបានបន្ថែមទៀតថា សម្រាប់អ្នកចាប់អារម្មណ៍ម៉ូដែលនេះសូមទំនាក់ទំនង មកកាន់លេខ 077 75 1000, 010 851 000 ពីព្រោះស្តុកសម្រាប់ម៉ូដដ៏ពិសេសមានមិនច្រើនទេក្នុងប្រទេសកម្ពុជា ។ 

បច្ចុប្បន្ន V-ESSENTIAL មិនទាន់ដាក់តាំងនៅហាងផ្លូវការដែលចែកចាយនាឡិកាដៃ VERSACE នៅផ្សារទំនើបអ៊ីអនម៉ល់សែនសុខនៅឡើយទេ ប៉ុន្តែអតិថិជនអាចធ្វើការកុម្មង់ទុកបានជាមួយលេខទូរសព្ទ័ខាងលើ ជៀសវាងការដាច់ស្តុក ។ 
សម្រាប់ពត៌មានលំអិតអំពីរតម្លៃ សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ័ខាងលើ ។